ជ័យលាភីពានរង្វាន់ម្នាក់ធ្វើផែនការថ្មីសម្រាប់ការហោះហើរទៅកាន់អវកាសដែលមានមនុស្សបើក (VOA វិទ្យាសាស្រ្ត ៩៩)
Your browser doesn’t support HTML5
លោកស្រី Beth Moses នៃក្រុមហ៊ុន Virgin Galactic ដែលទទួលបានពានរង្វាន់ «Women in Space Science Award» ឬ ជាភាសាខ្មែរថា «ស្ត្រីក្នុងវិទ្យាសាស្ត្រអវកាស» របស់សារមន្ទីរអវកាស Adler Planetarium ក្នុងឆ្នាំ២០១៧កន្លងទៅនេះ យល់ឃើញថា ឱកាសសម្រាប់ហោះហើរទៅអវកាសយ៉ាងទូលំទូលាយ គឺជាការខិតខំប្រឹងប្រែងរួមគ្នាសម្រាប់មនុស្សជាតិ។ លោក Kane Farabaugh នៃ VOA រាយការណ៍ពីទីក្រុងឈីកាហ្គោមកថា លោកស្រី Moses កំពុងតែប្រាប់ដល់សិស្សអំពីការហោះហើរទៅទីអវកាស ដើម្បីជាមធ្យោបាយមួយក្នុងការលើកទឹកចិត្តពួកគេឲ្យចាប់យកការងារដូចជាលោកស្រីដែរ។ អ្នកនាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕