អ្នកវិទ្យាសាស្ត្រស្វែងរកផ្កាថ្មដែលធន់ គ្រាដែលការប្រែប្រួលអាកាសធាតុកំពុងកើនឡើង (VOA វិទ្យាសាស្រ្ត ១០៦)
Your browser doesn’t support HTML5
កត្តាគំរាមកំហែងដល់ប្រព័ន្ធផ្កាថ្មសមុទ្រពិភពលោក មានច្រើនរាប់មិនអស់។ កត្តាទាំងនោះរួមមានការនេសាទហួសកម្រិត ទេសចរណ៍ និងការធ្វើអាជីវកម្មចិញ្ចឹមត្រី។ លើសពីនេះទៀតមានកត្តាឥទ្ធិពលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ការកើនកម្ដៅ និងជាតិអាស៊ីដក្នុងសមុទ្រ ហើយកត្តាទាំងនេះបង្ហាញកាន់តែច្បាស់ពីហេតុផលដែលធ្វើឲ្យផ្កាថ្មនៅជុំវិញពិភពលោក ស្ថិតក្នុងហានិភ័យ។ កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយគ្រោះថ្នាក់កំពុងតែបន្តធ្វើ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជនជាតិអ៊ីស្រាអែលមួយក្រុម កំពុងព្យាយាមដោះស្រាយបញ្ហានេះ តាមរយៈការស្រាវជ្រាវរកផ្កាថ្មប្រភេទដែលធន់។ លោក Kevin Enochs រាយការណ៍រឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕