ទីភ្នាក់ងារ ESA ស្វែងរក​ភាវៈរស់​លើ​ភពព្រះអង្គារ (VOA វិទ្យាសាស្រ្ត ១០៩)

Your browser doesn’t support HTML5

ការរុករក​ភពព្រះ​អង្គារ​មិនមែន​ដំណើរការ​ដោយ​រលូន​នោះ​ទេ ប៉ុន្តែ​វា​មិន​បាន​បង្អាក់​ទឹកចិត្ត​អ្នក​វិទ្យាសាស្ត្រ​ដែល​ព្យាយាម​ស្វែង​រក​ចម្លើយ​ទៅ​នឹង​សំណួរ​ដ៏​សំខាន់​មួយ​ដែល​ថា តើ​ភព​ពណ៌​ក្រហម​មួយ​នេះ អាច​ឲ្យ​ភាវៈ​មាន​ជីវិត​រស់នៅ​បាន​ដែរ​ឬ​ទេ? ប្រសិន​បើ​ចម្លើយ​គឺ​វិជ្ជមាន នោះ​មាន​ន័យ​ថា មាន​ភាវៈរស់​ផ្សេង​ទៀត​ក្រៅពី​មនុស្ស​យើង​នៅ​ក្នុង​ចក្រវាឡ​នេះ។ អ្នកវិទ្យាសាស្រ្ត​នៃ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ហៅ​កាត់​ថា ESA បាន​បន្ត​បេសកកម្ម​ទៅ​មុខ​ទៀត បន្ទាប់​ពី​យានអវកាស​របស់​ខ្លួន​បាន​ធ្លាក់​កាល​ពី​ឆ្នាំ​មុន ដោយ​ពួកគេ​កំពុង​តែ​រៀបចំ​ឲ្យ​យានអវកាស​​របស់​ខ្លួន​ចាប់ផ្តើម​រុករក​ឧស្ម័ន ដែល​ផ្តល់​ជីវិត​ដល់​ភាវៈរស់។ លោក George Putic នៃ VOA រាយការណ៍​អំពី​រឿង​នេះ។ អ្នកនាង ហុង ចិន្តា ជូន​សេចក្តី​ប្រែសម្រួល៕