សន្ទុះសេដ្ឋកិច្ចអាមេរិក ត្រូវគេរំពឹងថា នឹងបន្តនៅក្នុងឆ្នាំ២០១៨
Your browser doesn’t support HTML5
បើទោះជាមានការព្រួយបារម្ភពីដំបូង អំពីមេដឹកនាំថ្មីក៏ដោយ ក៏សេដ្ឋកិច្ចអាមេរិកដែលធំជាងគេលើពិភពលោកនៅឆ្នាំមុននេះ បានបញ្ចប់ទៅយ៉ាងល្អ។ សេដ្ឋកិច្ចអាមេរិក បានរីកចម្រើនក្នុងសន្ទុះយ៉ាងលឿនបំផុតក្នុងរយៈពេល ២ឆ្នាំ មួយចំណែកនៃសន្ទុះនេះ គឺដោយសារតែចំនួនអ្នកអត់ការងារធ្វើមានកម្រិតទាប តម្លៃទីផ្សារភាគហ៊ុន បានកើនឡើងខ្ពស់ និងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅជុំវិញពិភពលោក។ សន្ទុះនេះ ត្រូវគេរំពឹងថានឹងមានបន្តទៅទៀតនៅក្នុងឆ្នាំ ២០១៨នេះ ក៏ប៉ុន្តែ លោក Mil Arcega នៃ VOA រាយការណ៍ថា សេដ្ឋវិទូនិយាយថា ឆ្នាំថ្មីនេះ អាចនឹងប្រឈមនឹងការលំបាកថ្មីៗផ្សេងទៀត។ អ្នកនាង លឹម ហ្គេចហៀង ជូនសេចក្តីប្រែសម្រួល៕