វិស័យឧស្សាហកម្មគីមី និងស.រ.អា អំពាវនាវឲ្យមានវប្បធម៌សន្តិសុខគីមីនៅកម្រិតពិភពលោក (VOA វិទ្យាសាស្រ្ត ១១០)
Your browser doesn’t support HTML5
ការរក្សាសុវត្ថិភាពរបស់រោងចក្រវត្ថុធាតុគីមីសំយោគពីប្រេង និងការបង្ការមិនឲ្យជាតិគីមីទាំងនេះ ធ្លាក់ដល់ដៃភេរវករ ជាប្រធានបទនៃការពិភាក្សានៅឯកិច្ចប្រជុំកំពូលស្តីពីសន្តិសុខវិស័យឧស្សាហកម្មគីមីនៅទីក្រុង Houston រដ្ឋ Texas កាលពីខែកក្កដាកន្លងទៅនេះ។ អ្នកជំនាញខាងសន្តិសុខនិយាយថា បណ្តាប្រទេសដែលផលិតជាតិគីមីកំពុងផ្លាស់ប្តូរ ហើយនេះជាមូលហេតុមួយដែលប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍត្រូវចែករំលែកបទពិសោធន៍ខាងសន្តិសុខគីមីដ៏មានប្រសិទ្ធភាពបំផុតរបស់ខ្លួនទៅវិញទៅមក។ អ្នកស្រី Elizabeth Lee រាយការណ៍អំពីរឿងនេះពីទីក្រុង Houston ដែលជាមជ្ឈមណ្ឌលនៃឧស្សាហកម្មជាតិគីមីសំយោគពីប្រេងនៅក្នុងសហរដ្ឋអាមេរិក។ លោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល៕