Hello VOA៖ ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​ថា ពលរដ្ឋ​កម្ពុជា​គាំ​ទ្រ​ខ្សែ​ភាពយន្ត​ខ្មែរ​យ៉ាង​ខ្លាំង

Your browser doesn’t support HTML5

លោក ឆាយ បូរ៉ា ប្រធាន​សមាគម​ភាពយន្ត​កម្ពុជាថ្លែង​ថា លោក​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ ដោយ​បាន​ឃើញ​ប្រជា​ពលរដ្ឋ​កម្ពុជា នាំ​គ្នា​គាំ​ទ្រ​ខ្សែ​ភាពយន្ត​ខ្មែរ បច្ចុប្បន្ន​នេះ។ លោក​ថ្លែង​ថា «បើ​ទោះ​ជា​គុណភាព​នៅ​មិនទាន់​ទទួល​យក​បាន​ក៏​ពិត​មែន ក៏​ពួកគាត់​នៅ​តែ​ចិញ្ចឹម​ចិត្ត​ ហើយនាំ​គ្នា​ទាំង​គ្រួ​សារ​ទៅ​អង្គុយ​មើល​ខ្សែ​ភាព​យន្ត​ខ្មែរ»។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​រួម​ដៃ​គ្នា​បង្កើត​«ថ្នាលបណ្តុះ​បណ្តាល​ភាពយន្ត​មួយ​ឲ្យ​បាន​ពិត​ប្រាកដ»​ ដើម្បី​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ក្នុង​ប្រទេស។ ​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​រូប​នេះ​ក៏​បាន​​អំពាវនាវផង​ដែរ​ឲ្យ​រដ្ឋាភិបាល​កុំ​យក​ពន្ធ​លើ​វិស័យ​ភាពយន្ត ដែល​កំពុងតែ​ចាប់ផ្តើម​រីក​ចម្រើន​បន្តិច​ម្តងៗ ព្រមទាំង​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ «រក្សា​គោល​ជំហរ​វិស័យ​ភាពយន្ត​ខ្មែរ បើទោះបីជា​បច្ចុប្បន្ន​នេះ​ មិនទាន់​មាន​ការ​រីកចំរើន​យ៉ាង​ណា​ក៏​ដោយ»៕ (លោក ប៉ូច រាសី, Hello VOA, រដ្ឋធានី​វ៉ាស៊ីនតោន, ០៨ មករា ២០១៨)