Hello VOA៖ វាគ្មិនថា ការប្តេជ្ញារបស់មេដឹកនាំអាស៊ានចំពោះពលករចំណាកស្រុកមិនគ្រប់គ្រាន់ទេ
Your browser doesn’t support HTML5
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រដែលបានតស៊ូមតិអំពីបញ្ហាពលករចំណាកស្រុក បានទទូចឲ្យមេដឹកនាំអាស៊ានទាំង១០ប្រទេសរួមទាំងកម្ពុជាផង ឲ្យធ្វើជាច្បាប់សម្រាប់អនុវត្តន៍ក្នុងការការពារពលករចំណាកស្រុកជាង១០លាននាក់ទាំងក្នុងតំបន់អាស៊ាន ចំនួន៧លាននាក់ និងតំបន់អាស៊ីផ្សេងទៀតមានចំនួន៣លាននាក់។ លោកស្រីអះអាងថា ការប្តេជ្ញាចិត្តជាឯកច្ឆន្ទរបស់មេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១នៅឯប្រទេសហ្វីលីពីន កាលពីខែវិច្ឆិកាជារឿងមួយដែលប្រទេសខ្លះអាចអនុវត្ត ឬ មិនអនុវត្តតាមការសម្រេចចិត្តនោះក៏បាន តែបើតាក់តែងជាច្បាប់នោះជារឿងប្រាកដនិយមជាង៕ (លោក សុខ ខេមរា, វ៉ាស៊ីនតោន, ២៨ ធ្នូ ២០១៧)