អ្នករៀបចំការប្រកួតកីឡាអូឡាំពិកសម្រាប់ឆ្នាំ២០២៨ នឹងអនុវត្តតាម បទពិសោធន៍ហិរញ្ញវត្ថុដែលបានមកពីការរៀបចំកម្មវិធីនៅទីក្រុង Los Angeles កន្លងមក
Your browser doesn’t support HTML5
ទីក្រុង Los Angelesកំពុងត្រៀមខ្លួនរៀបចំការប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០២៨ ហើយសង្ឃឹមថានឹងអាចជៀសវាងការចំណាយខ្ពស់ដែលបានធ្វើឲ្យរដ្ឋាភិបាលក្រុងផ្សេងទៀតខាតបង់នៅពេលធ្វើជាម្ចាស់ផ្ទះក្នុងពេលកន្លងមក។ នៅក្នុងករណីមួយចំនួន ការព្រួយបារម្ភពីបញ្ហាហិរញ្ញវត្ថុ បានធ្វើឲ្យរដ្ឋាភិបាលក្រុងជាច្រើនបន្ទាបការដេញថ្លៃរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក។ ក៏ប៉ុន្តែ ក្រុមអ្នករៀបចំកម្មវិធីនៅទីក្រុង Los Angeles នឹងធ្វើតាមបទពិសោធន៍ដែលពួកគេធ្លាប់ធ្វើជាម្ចាស់ផ្ទះពីមុនមកប្រកបដោយប្រសិទ្ធិភាព និងមានការសន្សំសំចៃ។ កីឡាអូឡាំពិកកាលពីឆ្នាំ១៩៣២ និង ឆ្នាំ១៩៨៤ ទទួលបានថវិកាច្រើនលើសពីការរំពឹងទុក។ ថវិការមួយចំនួននៅតែកំពុងប្រើសម្រាប់ការអភិវឌ្ឍន៍ទីក្រុងនេះនៅឡើយ។ អ្នកស្រី Elizabeth Lee នៃ VOA រាយការណ៍ពីទីក្រុង Los Angeles។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕