Hello VOA៖ អ្នកវិភាគថា បក្ស​កាន់អំណាច​លេងល្បែង​ប្រថុយនឹង​សម្ពាធក្នុងស្រុក ​និង​អន្តរជាតិ​

Your browser doesn’t support HTML5

អ្នកវិភាគ​ថា លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា​មិន​ទាន់​ស្លាប់​ ដោយសារ​តែ​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​ទេ​ពីព្រោះ​ឆន្ទៈរបស់​​ពលរដ្ឋ​នៅតែ​ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ដែល​​​មិន​អាច​នឹង​បំបាត់​​បាន​ដោយងាយៗទេ។ ប៉ុន្តែពួកគេ​យល់​ថា ​ការរំលាយ​នេះ​គឺ​ជា​ ការប្រថុយ​ប្រថាន​មួយ​ដែល​​អាច​នឹង​រង​​សម្ពាធ​ខាងសេដ្ឋកិច្ច​ពីអន្តរជាតិ​។​ លោកមាស នី និង​លោក​អ៊ូ វីរៈ បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូវីអូអេ​​ថា ​រដ្ឋាភិបាល​នឹង​ត្រូវធ្វើការដ៏លំបាក​មួយ​ក្នុង​ការ​បំពេញ​ចិត្ត​ពលរដ្ឋ​ជាង​៣លាននាក់ ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ហើយ​មិនពេញ​ចិត្ត​នឹង​ការដឹកនាំ​របស់​រដ្ឋាភិបាលក្នុង​ពេល​កន្លង​មក។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ១៦ វិច្ឆិកា ២០១៧)