លោក ត្រាំ រងការរិះគន់ចំពោះការមិនបានប្រឈមជាមួយមេដឹកនាំអាស៊ាន លើបញ្ហារំលោភសិទ្ធិមនុស្ស
Your browser doesn’t support HTML5
សកម្មជនសិទ្ធិមនុស្ស កំពុងតែរិះគន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីការខកខាននៅក្នុងការដាក់សម្ពាធលើមេដឹកនាំនៅអាស៊ី ពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីឆ្លងកាត់ប្រទេសប្រាំនៅអាស៊ី។ អ្នកយកព័ត៌មាន VOA ប្រចាំសេតវិមាន លោក Peter Heinlein រាយការណ៍ពីរឿងនេះ អំឡុងពេលដំណើរទស្សនកិច្ចរបស់លោកត្រាំនៅប្រទេសចុងក្រោយគឺប្រទេសហ្វីលីពីន ហើយលោក សាយ មុន្នី សូមជូនសេចក្ដីប្រែសម្រួលដូចតទៅ៕