Hello VOA៖ ការចុះឈ្មោះបោះឆ្នោតសល់១៤ថ្ងៃ តែសម្រេចបានតិចតួច
Your browser doesn’t support HTML5
គណបក្សប្រឆាំងបានត្អូញត្អែរពីការរឹតត្បិតលើសកម្មភាពឃោសនាជំរុញឱ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ដែលជាកត្តានាំឱ្យចំនួនពលរដ្ឋចុះឈ្មោះមានតិចតួច ប៉ុន្តែពួកគេលើកទឹកចិត្តពលរដ្ឋឱ្យមានក្តីសង្ឃឹមត្រូវបន្តទៅចុះឈ្មោះក្នុងពេលដែលកាលបរិច្ឆេទចុងក្រោយនៅសល់តែពីរសប្តាហ៍ទៀតប៉ុណ្ណោះ។ លោក សោ ចាន់ដេត សមាជិកព្រឹទ្ធសភានៃគណបក្សភ្លើងទៀន បានបន្ថែមថា ពលករចំណាកស្រុកនៅក្រៅប្រទេស បានបាត់អស់ឱកាសចុះឈ្មោះបោះឆ្នោតនៅតាមខេត្តជាប់ព្រំដែនដោយសារនីតិវិធីស្មុគស្មាញ ហើយពួកគេគ្មានលទ្ធភាពវិលត្រឡប់ទៅចុះឈ្មោះនៅស្រុកកំណើត។ មានពលរដ្ឋចំនួន៤៤៨.៤១០នាក់ ក្នុងចំណោម១,៦លាននាក់ បានចុះឈ្មោះបោះឆ្នោត។ នេះបើតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា៕ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ,២៦ តុលា ២០១៧)