Hello VOA៖ ចំណូលពីការនាំចេញខ្សាច់ត្រូវការការគ្រប់គ្រងឲ្យបានច្បាស់លាស់ ដើម្បីប្រយោជន៍ជាតិ
Your browser doesn’t support HTML5
អ្នកជំនាញខាងអភិបាលកិច្ចនៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា ការគ្រប់គ្រងមិនច្បាស់លាស់លើចំណូលពីការនាំចេញខ្សាច់ទៅក្រៅប្រទេស បង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ពីអង្គការក្រៅរដ្ឋាភិបាលដែលបង្ហាញពីការបាត់បង់ទឹកប្រាក់រាប់រយលានដុល្លារអាមេរិកក្នុងអាជីវកម្មនាំចេញខ្សាច់របស់កម្ពុជាទៅកាន់តៃវ៉ាន់ សិង្ហបុរី និងប្រទេសមួយចំនួនទៀតក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ លោក ប៉ិច ពិសី នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី១២ ខែតុលាឆ្នាំ២០១៧ យ៉ាងដូច្នេះថា៖ «ទំហំទឹកប្រាក់នេះ បើយើងធ្វើឲ្យច្បាស់លាស់ ខ្ញុំគិតថា យើងអាចមានលទ្ធភាពប្រមូលលុយចូលថវិកាជាតិបានច្រើនជាងចំនួនដែលយើងឃើញបានបាត់បង់នេះទៅទៀតបាទ»។ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ១២ តុលា ២០១៧)