ស្រុក Adams រដ្ឋ Pennsylvania ជួប​ប្រទះ​កង្វះ​កម្លាំង​ពលកម្ម​ដោយសារ​បញ្ហា​អន្តោប្រវេសន៍

Your browser doesn’t support HTML5

ការបង្ក្រាប​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump ទៅ​លើ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ធ្វើឲ្យ​អាជីវកម្ម​នានា​នៅ​ក្នុង​ស្រុក​ជនបទ​មួយ​នៅ​រដ្ឋ Pennsylvania សហរដ្ឋ​អាមេរិក ដែល​មាន​សេដ្ឋកិច្ច​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម ជួប​ប្រទះ​កង្វះ​កម្លាំង​ពលកម្ម។ ម្ចាស់​ចម្ការ​ផ្លែឈើ និង​សកម្មជន​គាំទ្រ​ជន​អន្តោប្រវេសន៍​មួយ​ចំនួន កំពុង​បញ្ចុះបញ្ចូល​តំណាង​រាស្ត្រ​ថ្នាក់​រដ្ឋ និង​ថ្នាក់​សហព័ន្ធ​នានា​ឲ្យ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​យល់​ដឹង​អំពី​ការ​រួម​ចំណែក​របស់​ជន​អន្តោប្រវេសន៍​នៅ​ក្នុង​ស្រុក​នេះ ដែល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​លើស​លុប​បាន​បោះ​ឆ្នោត​ឲ្យ​លោក​ប្រធានាធិបតី Donald Trump កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន។ លោក Bill Rodgers នៃ VOA រាយការណ៍​អំពី​រឿង​នេះ​ពី​ស្រុក Adams រដ្ឋ Pennsylvania។ ហើយ​លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល​៕