Hello VOA៖ អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានតែជាង១០ភាគរយក្នុងខែកញ្ញា
Your browser doesn’t support HTML5
ការចុះឈ្មោះអ្នកបោះឆ្នោតថ្មីមានរយៈពេលជិតមួយខែ ហើយប៉ុន្តែចំនួនពលរដ្ឋដែលបានមកចុះឈ្មោះ មានតែជាង១០ភាគរយប៉ុណ្ណោះនៃចំនួនសរុប១,៦លាននាក់។ នេះបើតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ អ្នកវិភាគមើលឃើញថា ចំនួនតិចតួចនេះអាចបណ្តាលមកពីស្ថានការណ៍នយោបាយតឹងតែង នីតិវិធីរដ្ឋបាលស្មុគស្មាញសម្រាប់ជនផ្លាស់ប្តូរទីលំនៅ និងកត្តាអាកាសធាតុជាដើម។ លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានស្នើឡើងថា ចំណាត់ការរដ្ឋបាលដែលក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋានទាមទារឱ្យមានលិខិតអនុញ្ញាតស្នាក់នៅបណ្តោះអាសន្ន ក៩ សម្រាប់យកទៅចុះឈ្មោះអ្នកបោះឆ្នោត និងលិខិតផ្លាស់ប្តូរទីលំនៅក៥ និងក៦ គឺមានប្រសិទ្ធភាពតែលើការគ្រប់គ្រងសន្តិសុខច្រើនជាងការសម្រួលឱ្យពលរដ្ឋចុះឈ្មោះបានច្រើន។ លោកសោភក្តិ៍ ស្នើឱ្យក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើការជាមួយគ្នា ដើម្បីជួយសម្រួលឱ្យមានភាពងាយស្រួលជាងពេលបច្ចុប្បន្ននេះ មុននឹងកាលបដរិច្ឆេទចុងក្រោយនៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ។ (លោក ម៉ែន គឹមសេង, Hello VOA អភិបាលកិច្ចល្អ, វ៉ាស៊ីនតោន/ភ្នំពេញ, ២៥ កញ្ញា ២០១៧)