ទូរស័ព្ទ iPhone X ចេញ​ថ្មី មិន​មែន​សម្រាប់​គ្រប់គ្នា​ទេ

Your browser doesn’t support HTML5

ក្រោយ​ការទន្ទឹង​រង់ចាំ​អស់​ជា​ច្រើន​ខែ ក្រុមហ៊ុន​បច្ចេកវិទ្យា Apple បាន​បង្ហាញ​នូវ​ផលិតផល​​ថ្មី​ៗ​បំផុត​របស់​ខ្លួន នៅ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន​នេះ​នៅ​ទីក្រុង Cuptertino រដ្ឋ​កាលីហ្វ័រញ៉ា។ ទោះបី​​ក្នុង​ការបង្ហាញ​នេះ គេ​ឃើញ​មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ពី​លើ​ផលិតផល​ដែល​ខ្លួន​មាន​កន្លង​មក​ក៏​ដោយ ក៏​ផលិតផល​ថ្មី​ដែល​គេ​ទន្ទឹង​រង់​ចាំ​បំផុត​នោះ​ គឺ​ការ​​បង្ហាញ​ទូរស័ព្ទ​ smartphone ថ្មី​បំផុត​របស់​ Apple។ ប៉ុន្តែ​តើ​ទូរស័ព្ទ​ថ្មី​បំផុត​ចុងក្រោយ​​នោះ​សម​ស្រប​សម្រាប់​អ្នក​ដែរ​ឬទេ? លោក Mil Arcega នៃ VOA រាយការណ៍​​​អំពី​រឿង​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក សឹង សុផាត ជូន​សេចក្តីប្រែ​សម្រួល៕