Hello VOA៖ ឥទ្ធិពលនៃការទាញទឹកចិត្តអ្នកបោះឆ្នោតតាមរូបភាពចែកអំណោយ បានសាបបន្តិចម្តងៗ
Your browser doesn’t support HTML5
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា និយាយថា ទោះបីជាទម្លាប់នៃការចែកអំណោយដល់ពលរដ្ឋនៅមុនការបោះឆ្នោត នៅតែបន្ត ក៏ការព្យាយាមទាក់ទាញទិញទឹកចិត្តពីអ្នកបោះឆ្នោតតាមរូបភាពបែបនេះ លែងសូវមានឥទ្ធិពលខ្លាំងដូចមុនទៀតដែរ។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងនៅក្នុងកម្មវិធី ហេឡូវីអូអេ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា យ៉ាងដូច្នេះថា៖ «ប្រជាពលរដ្ឋនៅតែទទួលអំណោយអញ្ចឹង។ ឲ្យគាត់ គាត់មិនបដិសេធទេ។ ឲ្យគាត់ គាត់យក គាត់ទទួលដោយរីករាយ ប៉ុន្តែដល់ពេលបោះឆ្នោត គាត់មិនប្រាកដថាគាត់បោះឆ្នោត ដោយនឹកដល់អំណោយហ្នឹងទេ។ មានអ្នកនយោបាយ មានបេក្ខជនខ្លះ ដាក់ផ្ងារដោយសារគាត់ដែរ។ ទៅទទួលអំណោយរាប់ពាន់នាក់ ដល់ពេលបោះឆ្នោត អាចបានតែប៉ុន្មានរយនាក់ក៏ថាបាន។ អញ្ចឹងយើងឃើញថា ចំណុចនៃការផ្ដល់អំណោយនេះ ឥទ្ធិពលវាបានសាបទៅបន្តិចម្តងៗហើយ»៕ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ១៤ កញ្ញា ២០១៧)