Hello VOA៖ តំណាងជនជាតិដើមថា សហគមន៍ជនជាតិដើមភាគតិចពេលនេះ ឈឺចាប់ស្ទើរទ្រាំលែងបាន
Your browser doesn’t support HTML5
តំណាងសហគមន៍ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា និយាយថា ការខកខានរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះដីធ្លីជាក់ស្ដែង សម្រាប់សហគមន៍ជនជាតិដើមភាគតិច បានបង្កការឈឺចាប់ដល់ពួកគេអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោក យុន ឡូរ៉ង់ អ្នកសម្របសម្រួលលេខាធិការដ្ឋាននៃសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីហេឡូវីអូអេ កាលពីថ្ងៃចន្ទ ទី១១ ខែកញ្ញា យ៉ាងដូច្នេះថា៖ «ការអនុវត្តន៍ជាក់ស្ដែងនេះហើយ ដែលធ្វើឲ្យជនជាតិដើមភាគតិច មិនដែលទទួលបានដំណោះស្រាយ ដែលធ្វើឲ្យយើងនៅពេលនេះ គឺដូចថាមានការឈឺចាប់ សឹងថាទ្រាំលែងបាន»។ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ១១ កញ្ញា ២០១៧)