Hello VOA៖ អ្នកជំនាញស្នើឱ្យបញ្ចប់ភាពតានតឹងព្រោះអាចប៉ះពាល់ដល់កិត្តិសព្ទកម្ពុជា
Your browser doesn’t support HTML5
អ្នកជំនាញមើលឃើញថាចំណាត់ការថ្មីៗនេះរបស់រដ្ឋាភិបាលមកលើអង្គការNDI និងបណ្តាញសារព័ត៌មានមួយចំនួនក្នុងនោះមានវិទ្យុVOA និងអាស៊ីសេរីពិតជាបង្កការព្រួយបារម្ភធ្ងន់ធ្ងរក្នុងចំណោមសហគមន៍អន្តរជាតិ ប៉ុន្តែក៏នៅមានច្រកបើកចំហរសម្រាប់ការចរចាកែប្រែបន្ធូរបន្ថយស្ថានភាពដែលតឹងតែងនេះផងដែរ។ លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់ក្នុងកម្មវិធី Hello VOA ថា រដ្ឋាភិបាលកម្ពុជានិងភាគីពាក់ព័ន្ធដទៃទៀតគួរតែរកវិធីចរចាបញ្ចប់ភាពតានតឹងនេះឱ្យបានឆាប់បើមិនដូច្នេះទេនឹងមានផលប៉ះពាល់មិនល្អដល់ការបោះឆ្នោតជាតិក្នុងពេលខាងមុខ ការវាយតម្លៃសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងអង្គការតំបន់ដូចជាអាស៊ានដែលថ្នាក់ដឹកនាំនានានៃប្រទេសសមាជិកនិងដៃគូអន្តរជាតិនឹងមកជួបប្រជុំនៅចុងឆ្នាំនេះ។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៨ សីហា ២០១៧)