អ្នកធ្វើដំណើរទស្សនាឧទ្យានជាតិរីករាយនឹងសម្រស់ឧទ្យានជាតិ Cape Cod
Your browser doesn’t support HTML5
ជ្រោយសមុទ្រ Cape Cod ស្ថិតនៅក្នុងរដ្ឋ Massachusetts ភាគឦសានសហរដ្ឋអាមេរិក។ គេស្គាល់ជ្រោយ Cape Cod ដែលមានរាងដូចទំពក់លយចូលទៅក្នុងមហាសមុទ្រអាត្លង់ទិចនេះ ដោយសារសម្រស់ផ្ទៃដីដែលមានសណ្ឋានមិនរាបស្មើរបស់វា និងដោយសារភាពសម្បូរបែបនៃសត្វព្រៃជាច្រើនទាំងនៅលើដី និងនៅក្នុងទឹក។ លោក Mikah Meyer ដែលជាអ្នកផ្សងព្រេងមានបេសកកម្មទៅទស្សនកិច្ចឧទ្យានជាតិទាំងជាង ៤០០ នៅក្នុងសហរដ្ឋអាមេរិក បានទៅទស្សនាជ្រោយសមុទ្រ Cape Cod នេះ បន្ទាប់ពីលោកបានទៅទស្សនាទីក្រុងប្រវត្តិសាស្ត្រ Boston។ លោកបានចែករំលែកបទពិសោធន៍រំភើបរីករាយរបស់លោក អំពីផ្លូវខ្សាច់ និងឆ្នេរសមុទ្រធម្មជាតិ ក៏ដូចជាសត្វនានា ដែលលោកបានឃើញនៅទីនោះ ជាមួយនឹងអ្នកស្រី Julie Taboh នៃ VOA។ ហើយអ្នកស្រីរាយការណ៍អំពីរឿងនេះ។ លោក ភី សុភាដា ជូនសេចក្តីប្រែសម្រួល៕