យុវជនផ្សងព្រេងមួយរូបគ្រោងបំបែកឯតទគ្គកម្មពិភពលោកដោយធ្វើដំណើរទៅកាន់ឧទ្យានជាតិទាំងអស់នៅស.រ.អា
Your browser doesn’t support HTML5
យុវជនអាមេរិកាំងផ្សងព្រេងមួយរូប ធ្វើដំណើរកម្សាន្តប្រកបដោយមហិច្ឆតាមួយដោយធ្វើដំណើរទៅកាន់ឧទ្យានជាតិជាង៤០០កន្លែង ដែលស្ថិតក្នុងបញ្ជីរបស់ទីភ្នាក់ងារឧទ្យានជាតិអាមេរិក ដើម្បីប្រារព្ធគម្រប់ខួប ១០០ឆ្នាំ របស់ទីភ្នាក់ងារនេះ នៅឆ្នាំ២០១៦។ ប្រសិនបើយុវជនរូបនេះទទួលបានជោគជ័យ យុវជននេះនឹងក្លាយជាបុគ្គលក្មេងបំផុតដែលអាចបំបែកឯតទគ្គកម្មរបស់ពិភពលោកក្នុងការធ្វើដំណើរទៅកាន់ឧទ្យានជាតិអាមេរិកទាំងអស់។ អ្នកស្រី Julie Taboh បានជួបជាមួយយុវជនរូបនេះមុននឹងរូបគេចាប់ផ្តើមដំណើរកម្សាន្តនេះ ហើយរាយការណ៍អំពីរឿងនេះ។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕