ការថត​ភាពយន្ត​ដើម្បី​ប្រារព្ធ​ទិវា​ឧទ្យាន​ជាតិ​នៅ​សហរដ្ឋ​អាមេរិក

Your browser doesn’t support HTML5

កាលពី​មួយ​រយ​ឆ្នាំ​មុន ទិដ្ឋភាព​ដ៏​ស្រស់​បំព្រង​ខ្លះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​ស្ថិត​នៅ​ក្នុង​ភាពគ្រោះថ្នាក់ ដោយសារ​ការបំផ្លិចបំផ្លាញ​ពី​ម្ចាស់​កសិដ្ឋាន អ្នក​អភិវឌ្ឍ​អចលនៈទ្រព្យ និង​ពួក​អ្នកកាប់ឈើ។ ក៏ប៉ុន្តែ ដោយសារ​លោក​ប្រធានាធិបតី Theodore Roosevelt និង​អ្នកធម្មជាតិ​វិទ្យា​ល្បីល្បាញ ដី​ដ៏​មាន​តម្លៃ​ទាំងនោះ​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​ឧទ្យាន​ជាតិ​ដើម្បី​ការពារ​និង​ថែរក្សា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ ឥឡូវ​នេះ ភាពយន្ត​មួយ ដែល​បាន​ថត​ដោយ​ប្រើ​បច្ចេកវិទ្យា IMAX 3-D បាន​រុករក​ប្រវត្តិ​នៃ​ឧទ្យាន​នេះ ​​ហើយ​​នាំ​ទស្សនិកជន​​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​កន្លែង​នោះ​ផ្ទាល់។ អ្នកស្រី Julie Taboh ​អ្នក​យក​ព័ត៌មាន​របស់ VOA ​រាយការណ៍​អំពី​រឿង​នេះ។ កញ្ញា ស្រេង​ លក្ខិណា​ ជូន​សេចក្តី​ប្រែ​សម្រួល៕