អ្នកធ្វើដំណើរផ្សងព្រេងវ័យក្មេង បានទៅទស្សនកិច្ចទីក្រុងចាស់របស់អាមេរិក
Your browser doesn’t support HTML5
លោក Mikah Meyer ទទួលបេសកកម្មទៅទស្សនាឧទ្យានជាង៤០០ដែលនៅក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារសេវាកម្មឧទ្យានជាតិសហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០១៦ លោកបានទៅទស្សនាទីក្រុងបូស្តុន ដែលស្ថិតនៅភាគឦសាន្តរដ្ឋម៉ាស្សាឈូសិត ដែលបានដើរតួនាទីដ៏សំខាន់ក្នុងបដិវត្តន៍អាមេរិកាំងពីឆ្នាំ១៧៧៥ ដល់ឆ្នាំ១៧៨៣។ ប្រវត្តិសាស្រ្តដ៏សម្បូរបែបរបស់ទីក្រុងនេះអាចបញ្ជាក់បានតាមរយៈកន្លែងប្រវត្តិសាស្រ្តជាច្រើននៅក្នុងនិងជុំវិញទីក្រុង។ នៅឯឧទ្យានជាតិប្រវត្តិសាស្រ្តទីក្រុងបូស្តុន លោកMikah មានឱកាសមើលឃើញនាវាចម្បាំងជាប្រវត្តិសាស្រ្តដែលមានអាយុកាល២២០ឆ្នាំនៅឆ្នាំ២០១៧។ លោកក៏មានឱកាសមើលការបាញ់កាំភ្លើងបូរាណផងដែរ។ លោកចែករំលែកបទពិសោធន៍ដ៏គួរឱ្យរំភើបរីករាយនៃប្រវត្តិសាស្រ្តទីក្រុងបូស្តុនជាមួយនឹងអ្នកស្រីJulie Taboh នៃ VOA។ ហើយលោក ម៉ែន គឹមសេង ជូនសេចក្តីប្រែសម្រួល៕