ការ​ច្នៃ​​ប្រឌិត​រូបសំណាក​ដ៏​អស្ចារ្យ​ពី​ផ្កា និង​ដើមឈើ​ ចូលរួម​រំឭក​ខួប​ ១០០​ឆ្នាំ​នៃ​តំបន់​ឧទ្យាន​ជាតិ​នៅ​ស.រ.អា

Your browser doesn’t support HTML5

កាលពី​ខែធ្នូ ឆ្នាំ​២០១៦ សួន​ផ្កា​ Botanic Garden ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ទាក់ទាញ​មនុស្ស​មក​ទស្សនា​យ៉ាង​ច្រើន​កុះករ​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដើម្បី​មក​មើល​ការ​តាំង​ពិព័រណ៍​ការ​ច្នៃ​ប្រឌិត​រូប​សំណាក​ពី​ផ្កា និង​ដើមឈើ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​អបអរសាទរ​ខួប​១០០​ឆ្នាំ​នៃ​សេវា​​ឧទ្យាន​ជាតិ​នៅ​សហរដ្ឋ​អាមេរិក។ ក្រុម​អ្នក​ច្នៃ​រចនា​បាន​បង្កើត​រូប​សំណាក​ ជាង ៥០ អំពី​កន្លែង​ទេសចរណ៍​ ដែល​ជា​​និមិត្តរូប​​នៅ​សហរដ្ឋ​អាមេរិក ដោយ​ប្រើ​ផ្នែក​ផ្សេងៗ​ពី​ផ្កា និង​ដើមឈើ ដែល​មាន​ចាប់​ពី​រូបសំណាក Statue of Liberty រហូត​ដល់​ឧទ្យាន​ជាតិ Yellowstone ដែល​រូបសំណាក​ឧទ្យាន​ជាតិ​នេះ មាន​ទាំង​រូង​ទឹក​ក្តៅ​ផុស​ចេញ​តូច​មួយ​ផងដែរ។ អ្នកស្រី Julie Taboh នៃ VOA រាយការណ៍​ពី​ការ​តាំង​ពិព័រណ៍​រូបសំណាក​ដ៏​គួរ​ឲ្យ​ទាក់ទាញ​នេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូន​សេចក្តី​ប្រែសម្រួល​៕