នាយកទីភ្នាក់ងារសេវាឧទ្យានជាតិ ចែករំលែកចំណេះដឹងរយៈពេល៤០ឆ្នាំនៃការធ្វើការជាមួយទីភ្នាក់ងារសេវាកម្មឧទ្យានជាតិ
Your browser doesn’t support HTML5
ជារៀងរាល់ឆ្នាំមានមនុស្សរាប់លាននាក់ទាំងនៅក្នុងសហរដ្ឋអាមេរិក និងមកពីប្រទេសផ្សេងៗទៀត មកទស្សនាឧទ្យានជាតិអាមេរិក ដើម្បីឲ្យឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពដ៏អស្ចារ្យនានា ដូចជាដើមឈើដែលមានអាយុកាលយូរ ឆ្នេរសមុទ្រដ៏ស្រស់ត្រកាល និងសត្វព្រៃអស្ចារ្យគ្មានពីរក្នុងលោកជាដើម។ ស្របពេលនៃការប្រារព្ធខួបទី១០០ឆ្នាំ របស់សេវាកម្មឧទ្យានជាតិនេះកាលពីឆ្នាំ២០១៦ លោក Jonathan Jarvis នាយកទីភ្នាក់ងារនេះ បានចែករំលែកចំណេះដឹង ដែលលោកទទួលបានអំឡុងពេល៤០ឆ្នាំនៃការធ្វើការជាមួយទីភ្នាក់ងារនេះ។ ក្នុងពេលសម្ភាសន៍ជាមួយអ្នកស្រី Julie Taboh នៃ VOA លោកបាននិយាយអំពីភាពសប្បាយរីករាយ និងឧបសគ្គដែលលោកបានជួបប្រទះ ក៏ដូចជាក្តីសង្ឃឹមទៅថ្ងៃអានាគតផងដែរ។ អ្នកស្រី ស៊ូ ពេជ្រចិន្តាជូនសេចក្តីប្រែសម្រួល៕