ជនអន្តោប្រវេសន៍ចាស់ជរានៅទីក្រុង New York ជួបប្រទះនឹងកង្វះខាតសេវាកម្មផ្នែកសម្របសម្រួលវប្បធម៌
Your browser doesn’t support HTML5
ជនអន្តោប្រវេសន៍ចាស់ជរានៅទីក្រុង New York ជួបប្រទះនឹងកង្វះខាតសេវាកម្មផ្នែកសម្របសម្រួលវប្បធម៌។ ចំនួនពលរដ្ឋអាមេរិកាំងអាយុច្រើនជាង ៦៥ឆ្នាំ កើនឡើងយ៉ាងឆាប់រហ័ស ហើយការកើននេះក៏រួមបញ្ចូលទាំងពលរដ្ឋដែលមានដើមកំណើតនៅបរទេសផងដែរ។ នៅក្នុងទីក្រុងមួយចំនួន ដូចជាទីក្រុង New York ជាដើមគេបានរំពឹងថា ចំនួនជនអន្តោប្រវេសន៍ដែលជាមនុស្សចាស់នឹងក្លាយជាចំនួនប្រជាជនភាគច្រើននៅត្រឹមឆ្នាំ ២០២០ ហើយសេវាកម្មសមរម្យបែបវប្បធម៌ដែលពួកគេត្រូវការ នឹងប្រឈមមុខនឹងការលំបាក ព្រោះតែការកើនឡើងនៃចំនួនមនុស្សវ័យចំណាស់នេះ។ លោក Ramon Taylor រាយការណ៍រឿងនេះពីទីក្រុង New York។ ហើយលោក សឿន វឌ្ឍនា ជូនសេចក្តីប្រែសម្រួល។