Hello VOA៖ ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជាមាន«ពហុស្តង់ដារ»
Your browser doesn’t support HTML5
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា និយាយថា ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា មានស្តង់ដារលើសពីពីរដែលលោកហៅថា «ពហុស្តង់ដារ» ហើយនៅមិនទាន់មានលក្ខណៈម៉ឺងម៉ាត់ពេញលេញនៅឡើយ។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងបែបនេះនៅក្នុងកម្មវិធីHello VOA នៅថ្ងៃព្រហស្បតិ៍នេះ ។ «សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា មិនមែនមានស្តង់ដារត្រឹមពីរទេ មានច្រើនជាងពីរ បើយើងមើលពីការអនុវត្តច្បាប់»។ (លោកសាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ១០ សីហា ២០១៧)