Hello VOA វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា៖ កម្មវិធីទូរស័ព្ទអំពីសុខភាពត្រូវការការសហការជាមួយស្ថាប័នសុខាភិបាល
Your browser doesn’t support HTML5
កម្មវិធីទូរស័ព្ទ សុខក្រម (Sokhakrom) របស់ក្រុមហ៊ុន Codingate ជាកម្មវិធីមួយដែលផ្តល់ព័ត៌មានអំពីការថែទាំសុខភាព និងអាចប្រាប់ពីទីតាំងមន្ទីរពេទ្យ គ្លីនិក និងឱសថស្ថាននានា ដែលស្ថិតនៅជិតបំផុត។ កញ្ញា នូ ចន្តារី ដែលជាប្រធានគ្រប់គ្រងគម្រោង សុខក្រម បានថ្លែងថា គោលបំណងនៃកម្មវិធីទូរស័ព្ទដែលបានឈ្នះពានរង្វាន់ធុរៈកិច្ចពីកម្មវិធីប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាសារគមនាគមន៍និងព័ត៌មានកម្ពុជាឆ្នាំ២០១៧នេះ គឺដើម្បីចែកចាយចំណេះដឹងខាងសុខភាព បង្កើនទំនុកចិត្តក្នុងវិស័យសុខាភិបាល និងកាត់បន្ថយការចំណាយមិនចាំបាច់នានាក្នុងការថែរក្សាសុខភាព។ កញ្ញា ចន្តារី ក៏បានលើកឡើងថា ដើម្បីអភិវឌ្ឍកម្មវិធីទូរស័ព្ទរបស់កញ្ញាឲ្យកាន់តែមានប្រសិទ្ធភាពនិងធានានូវសុក្រឹតភាពនៃព័ត៌មានគឺត្រូវការការសហការជាមួយនឹងស្ថាប័នដែលពាក់ព័ន្ធដូចជាក្រសួងសុខាភិបាល ដើម្បីធានាថាមន្ទីរពេទ្យ ឱសថស្ថាន និងពេទ្យជំនាញនានា មានការទទួលស្គាល់ត្រឹមត្រូវ៕ (អ្នកនាង ហុង ចិន្តា, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ៣១ កក្កដា ២០១៧)