Hello VOA សុខភាព៖ វិធីការពារ និងព្យាបាលជំងឺពុកឆ្អឹង
Your browser doesn’t support HTML5
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា ការព្យាបាលនិងការការពារជំងឺពុកឆ្អឹង គឺអាចបន្ថយការឈឺចាប់ដែលបណ្តាលមកពីជំងឺនេះ ពន្យារពេល ឬ បញ្ឈប់ការបាត់បង់ជាលិការឆ្អឹង។ ការការពារឆ្អឹងកុំអោយបាក់ដោយប្រើឱសថបំប៉នឆ្អឹងធ្វើឲ្យឆ្អឹងរឹងមាំ កាត់បន្ថយហានិភ័យនៃការដួល ឬ ធ្លាក់ដែលជាមូលហេតុនាំឲ្យឆ្អឹងបាក់។ លោកវេជ្ជបណ្ឌិតថ្លែងបន្តទៀតថា ការផ្លាស់ប្តូររបៀបរស់នៅ ការបរិភាគអាហារដែលសំបូរជាតិកាល់ស្យូម និងវីតាមីD ដូចជាបន្លែបៃតង មានដូចជា ស្ពៃខ្មៅ, ត្រីសូម៉ុង ត្រីខកំប៉ុង តៅហ៊ូ ទឹកដោះគោ និងទឹកដោះគោជូរ និងការធ្វើលំហាត់ប្រាណអោយបាន៣ទៅ៤ដងក្នុងមួយសប្តាហ៍ ឲ្យបានប្រហែល៣០ទៅ៤០នាទីអាចជួយការពារជំងឺ និងព្យាបាលជំងឺពុកឆ្អឹងបាន។ ឱសថចំបងដែលគេប្រើក្នុងការការពារ និងព្យាបាលជំងឺពុកឆ្អឹងលើស្រ្តីក្រោយពេលអស់រដូវ គឺឱសថ Bisphosphonate។ ឱសថនេះជួយកាត់បន្ថយការរលាយជាលិការឆ្អឹង (Bone resorption) បាន៕ (ស៊ូ ពេជ្រចិន្តា, Hello VOA, វ៉ាស៊ីនតោន, ១៥ មិថុនា ២០១៧)