Hello VOA៖ លទ្ធផលឆ្នោតបង្ហាញភាពខ្លាំងនៃបក្សប្រឆាំងនិងការប្រកួតប្រកៀកគ្នាឆ្នាំ២០១៨
Your browser doesn’t support HTML5
លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់បញ្ជាក់ថា គណបក្សសង្គ្រោះជាតិមានកម្លាំងកាន់តែខ្លាំង ហើយការបោះឆ្នោតជាតិឆ្នាំ២០១៨ នឹងមានលក្ខណៈកាន់តែប្រកៀកប្រកិតគ្នារវាងគណបក្សធំៗទាំងពីរ។ នេះបើតាមការសង្កេតរបស់អ្នកវិភាគ។ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតបានបញ្ជាក់ថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យនេះក៏បង្ហាញពីការតស៊ូប្រឹងប្រែង និងទឹកចិត្តដ៏អស្ចារ្យរបស់ពលរដ្ឋកម្ពុជាក្នុងការចូលរួមសម្រេចលើជោគវាសនានៃប្រទេសជាតិផងដែរ។ លោកថា បក្សកាន់អំណាចអាចព្រងើយកន្តើយដោយបកស្រាយខុសពីតួលេខនៃចំនួនមេឃុំចៅសង្កាត់ និងការបោះឆ្នោតថ្នាក់មូលដ្ឋាន ហើយឈ្នះគិតថា ខ្លួននៅតែខ្លាំងក្នុងខណៈពេលដែលលទ្ធផលសំឡេងពលរដ្ឋមានការប្រកៀកប្រកិតគ្នា។ លោកបន្ថែមថា បើមានការងាកចេញរបស់អ្នកបោះឆ្នោតតែបន្តិច នៅពេលបោះឆ្នោតជាតិដែលតែងតែផ្តល់ប្រៀបទៅគណបក្សមិនកាន់អំណាច គឺកម្លាំងនៃបក្សទាំងពីរស្មើគ្នា។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ៥ មិថុនា ២០១៧)