បទសម្ភាសន៍ VOA៖ ពលរដ្ឋមួយចំនួនថា ពួកគេបោះឆ្នោតឲ្យគណបក្សមិនមែនឲ្យបេក្ខជនទេ
Your browser doesn’t support HTML5
លោក ស៊ុន ណារិន នៃ VOA បានទៅយកព័ត៌មាននៅមណ្ឌលចំនួនពីរក្នុងរាជធានីភ្នំពេញគឺមណ្ឌលបឋមសិក្សានរោត្តម និងមណ្ឌលបឋមសិក្សានិងវិទ្យាល័យឬស្សីកែវ។ លោកបានជួបសម្ភាសជាមួយប្រជាពលរដ្ឋមួយចំនួន ហើយពួកគេបានសរសើរចំពោះការរៀបចំបោះឆ្នោតដែលល្អ និងពុំមានការគំរាមកំហែងអ្វីនោះទេ។ ប៉ុន្តែមានចំណុចដែលគួរឲ្យកត់សម្គាល់មួយចំនួនដូចជា ប្រជាពលរដ្ឋមួយចំនួនមិនបានស្គាល់បេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាឃុំសង្កាត់នោះទេ ប៉ុន្តែពួកគេថា ពួកគេបោះឆ្នោតឲ្យគណបក្សតែប៉ុណ្ណោះ។ មួយវិញទៀត នៅឯមណ្ឌលបឋមសិក្សានរោត្តមនោះ លោក ណារិននិងខាងភាគីសង្កេតការណ៍របស់សហភាពអឺរ៉ុបមិនត្រូវបានអនុញ្ញាតឲ្យចូលយកព័ត៌មាននៅពេលកំពុងរាប់សន្លឹកឆ្នោតនោះទេ។ កញ្ញា ស្រេង លក្ខិណា នៃ VOA បានសន្ទនាតាមទូរស័ព្ទជាមួយលោក ស៊ុន ណារិន អំពីទិដ្ឋភាពទូទៅនៅឯមណ្ឌលបោះឆ្នោតទាំងពីរដែលលោកបានទៅយកព័ត៌មាន៕