អង្គការ​លើក​លែង​ទោស​អន្តរជាតិ​រិះគន់​ធ្ងន់ៗ​លើ​ប្រព័ន្ធ​«តុលាការ​អយុត្តិធម៌‍»​របស់​កម្ពុជា

Your browser doesn’t support HTML5

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​បង្ហាញ​ពីអ្វី​ដែល​ខ្លួន​ហៅ​ថា «ប្រព័ន្ធ​តុលាការ​នៃ​ភាព​អយុត្តិធម៌» នៅ​កម្ពុជា​ ដែល​បាន​វាយប្រហារ​លើ​ក្រុម​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​រដ្ឋាភិបាល។ ក្រុម​មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ថា​ របាយការណ៍​នេះ​ គ្មាន​ឥទ្ធិពល​ជា​ដុំ​កំភួន​ណា​មួយ​មក​លើ​រដ្ឋាភិបាល​ និង​គណបក្ស​កាន់​អំណាច​ទេ។ សូមលោកអ្នកនាងស្តាប់សេចក្តីរាយការណ៍​របស់លោក ហ៊ុល រស្មី នៃ VOA ពីរាជធានីភ្នំពេញ៕