ប្រទេស Rwanda រំឭកខួបអំពើប្រល័យពូជសាសន៍ឆ្នាំ១៩៩៤ រយៈពេល ១ ០០ ថ្ងៃ
Your browser doesn’t support HTML5
កាលពីដើមខែមេសាកន្លងទៅនេះ ប្រទេស Rwanda បានធ្វើពិធីរំឭកខួបលើកទី ២៣ នៃការចាប់ផ្ដើមអំពើប្រល័យពូជសាសន៍។ ប៉ុន្តែតាមពិត ពិធីបុណ្យរំឭកអំពើប្រល័យពូជសាសន៍នេះ បានបន្តរហូតដល់រយៈពេល ១០០ថ្ងៃឯណោះ។ ក្នុងអំឡុងពេលរំឭកវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះដោយសារអំពើប្រល័យពូជសាសន៍នេះ រដ្ឋធានីប្រទេស Rwanda គឺស្ថិតនៅក្រោមបម្រាមគោចរយ៉ាងតឹងតែង ដើម្បីជាការគោរពដល់អ្នកដែលកំពុងកាន់ទុក្ខ។ លោក Hamada Elrasam នៃ VOA រាយការណ៍អំពីរឿងនេះ ពីរដ្ឋធានី Kigali ប្រទេស Rwanda។ ហើយ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕