Hello VOA៖ សកម្មជនអំពាវនាវរកអន្តរាគមន៍ជួយពលករបានមកបោះឆ្នោត
Your browser doesn’t support HTML5
អ្នកជំនាញសិទ្ធិពលករ និងតំណាងពលករធ្វើការនៅប្រទេសថៃ ស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាស្វះស្វែងរកវិធី ដើម្បីជួយសម្រួលឱ្យពលករដែលបានចុះឈ្មោះ ហើយបានមកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនាខាងមុខនេះ។ អ្នកជំនាញយល់ថា ក្នុងចំណោមពលករជាងមួយលាននាក់ដែលកំពុងធ្វើការនៅប្រទេសថៃ អាចនឹងបាត់បង់ឱកាសបោះឆ្នោតស្ទើតែទាំងអស់ ដោយមានតែពលករចំនួនតិចតួចទេដែលនឹងអាចមកបោះឆ្នោតបាន បើសិនជាមិនមានអន្តរាគមន៍ទាន់ពេល។ លោកឌី ថេហូយ៉ា មន្ត្រីកម្មវិធីការងារសិទ្ធិពលករចំណាកស្រុកនៃអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានបញ្ជាក់ប្រាប់កម្មវិធីHello VOA ថា លោកមិនទាន់មានឃើញមានការសម្របសម្រួលឱ្យពលករខ្មែរបានមកបោះឆ្នោតនៅឡើយទេ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៥ ឧសភា ២០១៧)