Hello VOA៖ បីថ្ងៃបើកឆាកឃោសនាមានបរិយាកាសល្អ រីឯការគំរាមគ្មានប្រសិទ្ធភាព
Your browser doesn’t support HTML5
រយៈពេលបីថ្ងៃដំបូងនៃការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ បាននាំឱ្យមានសុទិដ្ឋិនិយមចំពោះបរិយាកាសនយោបាយដោយសារតែអ្នកនយោបាយ បង្ហាញនូវភាពចាស់ទុំ ហើយអ្នកគាំទ្រហាក់មានការសណ្តោសគ្នាច្រើន។ នេះបើតាមការសង្កេតរបស់លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់ក្នុងកម្មវិធីហេឡូ VOA ស្តីអំពី«ជម្រើសដ៏ច្បាស់លាស់នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់»។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២២ ឧសភា ២០១៧)