សកម្មជនគាំទ្រកញ្ឆាតវ៉ានៅមុខវិមានរដ្ឋសភាអាមេរិកទាមទារឲ្យមានការផ្លាស់ប្ដូរច្បាប់ប្រឆាំងគ្រឿងញៀន
Your browser doesn’t support HTML5
ការទាមទារអស់រយៈពេលរាប់ទសវត្សដើម្បីឲ្យការប្រើប្រាស់កញ្ឆាក្លាយជាការស្របច្បាប់ នៅតែជារឿងស្រពេចស្រពិលនៅឡើយក្នុងឆ្នាំ ២០១៧ នេះ។ រដ្ឋបាលរបស់អតីតប្រធានាធិបតី Obama បដិសេធក្នុងការចំណាយប្រាក់ដែលទទួលបានពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ ដើម្បីពង្រឹងគោលនយោបាយអំពីបញ្ហាប្រើប្រាស់គ្រឿងញៀន ដែលប្រជាពលរដ្ឋអាមេរិកភាគច្រើនយល់ថា គោលនយោបាយនេះត្រូវការ ការធ្វើបច្ចុប្បន្នភាព។ ប៉ុន្តែរដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ លោក Jeff Sessions បានសម្ដែងការប្រឆាំងដាច់ណាត់ ចំពោះការធ្វើឲ្យកញ្ឆាក្លាយជាការស្របច្បាប់។ លោក Arash Arasbasadi នៃ VOA រាយការណ៍រឿងនេះពីរដ្ឋធានី Washington ហើយលោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕