Hello VOA៖ ពលរដ្ឋមានកាតព្វកិច្ចចូលរួមជ្រើសរើសបេក្ខជនដែលប្រឆាំងអំពើពុករលួយដាច់ខាត
Your browser doesn’t support HTML5
អ្នកតស៊ូមតិប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា ថ្លែងថា ពលរដ្ឋខ្មែរ មានកាតព្វកិច្ចចូលរួមបោះឆ្នោតជ្រើសរើស បេក្ខជនណា ដែលស្អប់និងប្ដេជ្ញាប្រយុទ្ធប្រឆាំងអំពើពុករលួយ។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍បែបនេះក្នុងកម្មវិធី «Hello VOA» កាលពីថ្ងៃច័ន្ទ ទី១១ ខែឧសភា៖ «ប្រជាពលរដ្ឋយើង ត្រូវតែចូលរួមក្នុងការប្រឆាំង ទប់ស្កាត់ ហើយចូលរួមស្អប់អំពើពុករលួយ។ ចូលរួមសួរនូវសំណួរ នៅពេលដែលយើងសង្ស័យថា មន្ត្រីសាធារណៈប្រព្រឹត្តអំពើពុករលួយ ហើយជាឱកាសមួយនៅពេលបោះឆ្នោត ត្រូវបោះឆ្នោត ដោយមានលក្ខខ័ណ្ឌមួយថា បេក្ខជន ដែលយើងបោះឆ្នោត ជាមនុស្សដែលមានការទទួលខុសត្រូវ មានសុចរិតភាព មានតម្លាភាព ហើយត្រូវតែជាអ្នកស្អប់អំពើពុករលួយ និងប្ដេជ្ញាប្រឆាំងអំពើពុករលួយដាច់ខាត»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ១១ ឧសភា ២០១៧)