ការខ្វះជាតិអ៊ីយ៉ូតជាបញ្ហាសុខភាពសាធារណៈម្តងទៀតនៅកម្ពុជា
Your browser doesn’t support HTML5
មកដល់ឆ្នាំ២០១០ កម្មវិធីធ្វើឲ្យអំបិលមានជាតិអ៊ីយ៉ូតប្រកបដោយជោគជ័យមានន័យថា បញ្ហាសុខភាពជាប់ទាក់ទងនឹងការខ្វះជាតិអ៊ីយ៉ូតភាគច្រើនបានចប់ហើយ។ ក៏ប៉ុន្តែ នៅពេលដែលតម្លៃនៃអំបិលមានជាតិអ៊ីយ៉ូតបានឡើងថ្លៃបីដងបន្ទាប់ពីមហន្តរាយនៅរោងចក្រនុយក្លែអ៊ែ Fukushima ឆ្នាំ២០១១ក្នុងប្រទេសជប៉ុន អ្នកផលិតអំបិលភាគច្រើននៅក្នុងប្រទេសកម្ពុជា បានឈប់ទិញអំបិលបន្ថែម ហើយពួកអាជ្ញាធរខកខានមិនបានពង្រឹងច្បាប់។ ជាលទ្ធផល គឺបញ្ហាសុខភាពសាធារណៈបានលេចចេញឡើងសាជាថ្មីដែលភាគច្រើនគេមើលមិនឃើញ។ លោក Robert Carmichael រាយការណ៍រឿងនេះឲ្យ VOA ពីទីក្រុងភ្នំពេញ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕