ដំណើរស្វែងរកឪពុកបង្កើតរបស់កុមារកូនកាត់វៀតណាម៣នាក់នៅសហរដ្ឋអាមេរិក
Your browser doesn’t support HTML5
ក្រោយពីហោះឡើងបានបន្តិចកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧៥ យន្តហោះដឹកអ្នកដំណើរAmerican C-5 បានធ្លាក់ពេលកំពុងចុះចតវិញនៅគ្រាមានអាសន្ននៅខាងក្រៅអាកាសយានដ្ឋាន Tan Son Nhut ក្នុងទីក្រុង Saigon។ ហេតុការណ៍ធ្លាក់យន្តហោះនោះបានបណ្តាលឲ្យមនុស្ស១៣៨នាក់ស្លាប់ ដែលក្នុងនោះក៏មានកុមារចំនួន៧៨នាក់ផងដែរ។ ជើងហោះហើរនោះគឺជាការដឹកអ្នកដំណើរតាមផ្លូវអាកាសជាលើកដំបូងបង្អស់ដែលអនុញ្ញាតដោយលោកប្រធានាធិបតីអាមេរិក Gerald Ford ក្នុងការជម្លៀសកុមារកំព្រាជនជាតិវៀតណាម នៅពេលសង្គ្រាមជិតបញ្ចប់។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានគេស្គាល់ថា ជាប្រតិបត្តិការជម្លៀសកុមារ ឬជាភាសាអង់គ្លេសហៅថា Operation Babylift។ ថ្វីត្បិតតែមានការធ្លាក់យន្តហោះនៅពេលចាប់ផ្តើមដំបូងក៏ដោយ ក៏ប្រតិបត្តិការនេះបានជម្លៀសកុមារជនជាតិវៀតណាមជាង៣០០០នាក់ដោយជោគជ័យ។ ក្នុងចំណោមកុមារទាំងនោះមានកូនកាត់ជាច្រើនដែលជាកូនរបស់យោធាអាមេរិកដែលត្រូវបានគេបោះបង់ចោលក្រោយពីសង្រ្គាមបានបញ្ចប់។