វិទ្យាស្ថាន FIDM នៅ Los Angeles តាំងពិពណ៌សម្លៀកបំពាក់ដែលត្រូវបានជ្រើសរើសឲ្យចូលប្រកួតយកអូស្ការ
Your browser doesn’t support HTML5
ជារៀងរាល់ឆ្នាំ វិទ្យាស្ថានបង្រៀនច្នៃម៉ូដរបស់សារមន្ទីររចនាបថនិងផលិតកម្ម ហៅកាត់ថា FIDM ក្នុងទីក្រុង Los Angeles មានតាំងពិពណ៌ស្នាដៃច្នៃសម្លៀកបំពាក់ ដែលត្រូវបានជ្រើសរើសឲ្យចូលប្រកួតយកពានរង្វាន់អូស្ការ។ VOA បានពិនិត្យមើលសម្លៀកបំពាក់ដែលបានចូលប្រកួតនៅឆ្នាំនេះ ហើយបាននិយាយជាមួយនឹងអ្នកច្នៃម៉ូដមួយរូបដែលសម្លៀកបំពាក់ដែលអ្នកស្រីបានបង្កើតឡើង ត្រូវបានជ្រើសរើសឲ្យចូលប្រកួតយកពានរង្វាន់អូស្ការ កាលពីចុងខែកុម្ភៈកន្លងទៅនេះ។ លោក Zulfian Bakar នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុង Los Angeles។ នាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕