Hello VOA៖ អ្នកជំនាញលើកទឹកចិត្តពលរដ្ឋឱ្យបន្តបញ្ចេញមតិលើគោលនយោបាយនានា
Your browser doesn’t support HTML5
អ្នកជំនាញលើកទឹកចិត្តពលរដ្ឋឱ្យបន្តបញ្ចេញមតិលើបញ្ហាសង្គម ដោយយល់ឃើញថាសំឡេងរបស់ពួកគេកាន់តែមានតម្លៃជាងមុន ហើយថាក្នុងពេលដែលការបោះឆ្នោតឃុំ-សង្កាត់កាន់តែខិតជិតមកដល់ គឺរដ្ឋាភិបាលកាន់តែមានការប្រុងប្រយ័ត្នចំពោះប្រតិកម្មរបស់ពលរដ្ឋ។ លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អយល់ថា ការវិវត្តន៍ថ្មីៗនេះដែលរដ្ឋាភិបាល និងសមត្ថកិច្ចបានដកថយលើផ្នែកគោលនយោបាយ និងចំណាត់ការខ្លះ ដូចជាបញ្ហាសន្តិសុខនៅតាមទូរម៉ាស៊ីនដកប្រាក់ ATM សារតាមទូរស័ព្ទស្តីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ និងអត្រាការប្រាក់ជាដើម ដោយសារតែមានប្រតិកម្មពីមហាជនតាមបណ្តាញសង្គម និងទីសាធារណៈមួយចំនួន ហើយនោះគឺជាផ្នែកមួយនៃការជំរុញឱ្យអភិបាលកិច្ចល្អដំណើរការទៅមុខ ហើយគណបក្សកាន់អំណាចក៏មានការព្រួយបារម្ភពីសន្លឹកឆ្នោតគាំទ្រផងដែរ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៧ មីនា ២០១៧)