ការធ្វើចលនានៅពេលអង្គុយនៅកន្លែងធ្វើការ គឺជាគន្លឹះសំខាន់ធ្វើឲ្យមានសុខភាពល្អ
Your browser doesn’t support HTML5
ការធ្វើចលនានៅពេលអង្គុយនៅកន្លែងធ្វើការ គឺជាគន្លឹះសំខាន់ធ្វើឲ្យមានសុខភាពល្អ។ នៅពេលដែលវិទ្យាសាស្រ្តស្វែងយល់កាន់តែច្រើនអំពីសុខភាព មានវិធីសាស្រ្តមួយបង្ហាញកាន់តែច្បាស់ថា ការរស់នៅប្រកបដោយសុខភាពល្អទាំងខាងផ្លូវកាយនិងផ្លូវចិត្តនោះ គឺមនុស្សត្រូវធ្វើចលនា។ ក៏ប៉ុន្តែការធ្វើចលនាអាចជាការពិបាក សម្រាប់អ្នកដែលអង្គុយធ្វើការនៅក្នុងការិយាល័យពេញមួយថ្ងៃ។ ទោះបីជាអ្នកអង្គុយធ្វើការពេញមួយថ្ងៃក៏ដោយ ក៏មានការសិក្សាមួយបង្ហាញថា ការធ្វើចលនាឲ្យបានពីរទៅបីម៉ោងក្នុងមួយសប្តាហ៍អាចគ្រប់គ្រាន់ដើម្បីធ្វើឲ្យអ្នកមានសុខភាពល្អ។ លោក Kevin Enochs នៃ VOA រាយការណ៍អំពីរឿងនេះ។ ហើយអ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕