ការពិនិត្យមើលយុទ្ធនាការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមរដ្ឋឥស្លាម IS
Your browser doesn’t support HTML5
ក្រសួងការពារប្រទេសរបស់សហរដ្ឋអាមេរិកបានបញ្ជូនផែនការដំបូងមួយទៅឲ្យសេតវិមាន ដើម្បីផ្តួលពួកជ្រុលនិយមរដ្ឋឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី ៣០ថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានស្នើយុទ្ធសាស្រ្តប្រយុទ្ធថ្មីមួយ។ សេចក្តីលម្អិតនៃរបាយការណ៍នោះ ត្រូវបានចាត់ទុកជាព័ត៌មានសម្ងាត់ ក៏ប៉ុន្តែពួកមន្រ្តីខ្លះរបស់ក្រសួងការពារប្រទេសរបស់អាមេរិកបាននិយាយថា ការណ៍នេះអាចនាំឲ្យមានការទាក់ទងកាន់តែខ្លាំងឡើងរបស់យោធាអាមេរិកនៅក្នុងប្រទេសស៊ីរី ហើយនឹងការបន្តយុទ្ធសាស្រ្តនៅពេលបច្ចុប្បន្ននេះក្នុងប្រទេសអ៊ីរ៉ាក់។ អ្នកនាង Carla Babb អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំក្រសួងការពារប្រទេសបាននាំយើងទៅមើលនាវាផ្ទុកយន្តហោះរបស់អាមេរិក ដែលកាលពីពេលថ្មីៗនេះបានវិលត្រឡប់ទៅកាន់សមុទ្រមេឌីទែរ៉ាណេ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕