ក្រុមហ៊ុនផលិតកម្មថា បច្ចេកវិទ្យានេសាទអាចជួយគម្រោងសាងសង់ជញ្ជាំងព្រំដែនអាមេរិកដ៏ចម្រូងចម្រាសបាន
Your browser doesn’t support HTML5
ក្រុមហ៊ុនមួយដែលបានឲ្យដឹងថា ជំនាញ និងបច្ចេកវិទ្យាដែលខ្លួនបានបង្កើតឡើងដើម្បីធ្វើទ្រុងចាប់បង្កង អាចជួយសន្សំថវិកាសម្រាប់គម្រោងសាងសង់ជញ្ជាំងនៅតាមបណ្ដោយព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក ដែលពោរពេញដោយភាពចម្រូងចម្រាសរបស់លោកប្រធានាធិបតី Donald Trump បាន។ ក្រុមហ៊ុន Riverdale បានសាងសង់ជញ្ជាំងដែករឹងមាំ ប្រវែង ៤៣ គីឡូម៉ែត្ររួចមកហើយនៅតាមព្រំដែន។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ខ្លួនបានត្រៀមរួចរាល់ហើយក្នុងការពង្រីកផលិតកម្មរបស់ខ្លួន។ លោក Jim Randle នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕