Hello VOA៖ អំណាចរបស់ស្ថាប័នប្រឆាំងអំពើពុករលួយនៅកម្ពុជានៅមានកម្រិត
Your browser doesn’t support HTML5
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយនៅកម្ពុជា ថ្លែងថា អំណាចរបស់ស្ថាប័នប្រឆាំងអំពើពុករលួយនៅកម្ពុជា នៅមានកម្រិតនៅឡើយ ដែលជាហេតុធ្វើឲ្យកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំនៅក្នុងប្រទេស មិនសូវមានប្រសិទ្ធភាពខ្ពស់។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងបែបនេះនៅក្នុងកម្មវិធី«Hello VOA»ប្រចាំខែស្ដីពីការប្រឆាំងអំពើពុករលួយកាលពីយប់ថ្ងៃព្រហស្បតិ៍ទី៩ ខែមីនានេះ៖ «ច្បាប់ដែលចែងហ្នឹង ឲ្យសិទ្ធិអំណាច ឲ្យសីល ឲ្យអាវក្រោះគាត់ដែរ ប៉ុន្តែ គាត់ក៏ត្រូវមានហានិភ័យដែរ ប្រសិនជាគាត់ធ្វើប៉ះអ្នកដែលមានអំណាចធំជាងគាត់ដែលផ្ទុយនឹងស្មារតីណាមួយ គាត់អាចនឹងមានបញ្ហា»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ០៩ មីនា ២០១៧)