ឧបករណ៍ថ្មីបង្កើនក្តីសង្ឃឹមថាគេអាចព្យាបាលពិការភាពបាន (VOA វិទ្យាសាស្ត្រ ៩៦)
Your browser doesn’t support HTML5
អ្នកវិទ្យាសាស្ត្រនៅប្រទេសស្វ៊ីសបានសាកល្បងដោយជោគជ័យនូវឧបករណ៍ថ្មីមួយដែលអាចជួយមនុស្សពិការឲ្យអាចធ្វើចលនាអវយវៈវិញបាន។ ឧបករណ៍នេះបានជួយសត្វស្វាពីរក្បាលឲ្យអាចកម្រើកជើងពិការរបស់ពួកវាឡើងវិញ ដោយបញ្ជូនសញ្ញាបញ្ជាពីខួរក្បាលទៅជើងដោយមិនឆ្លងកាត់ឆ្អឹងខ្នង។ អ្នកស្រី Zlatica Hoke នៃ VOA រាយការណ៍អំពីរឿងនេះ។ ហើយលោក សឹង សុផាត ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕