Hello VOA សុខភាព៖ ការ​ដឹង​ពី​រោគ​សញ្ញា​សំខាន់ៗ​ជា​មុន​អាច​ជួយ​ទប់ស្កាត់​ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល​បាន

Your browser doesn’t support HTML5

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក​ ថ្លែង​ថា ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ ឬ Stroke កើតឡើង​ដោយសារ​តែ​មាន​ឈាម​កក​នៅក្នុង​សរសៃ​ឈាម មូលហេតុ​ម្យ៉ាងទៀត​គឺ​បែកធ្លាយ​សរសៃ​ឈាម​ក្រហម​ក្នុង​ខួរក្បាល។ ការកក​នៅក្នុង​សរសៃ​ឈាម​នេះ​ បណ្តាល​ឲ្យ​ខ្វះ​ចរន្ត​ឈាម​រត់​ទៅ​ដល់​ខួរក្បាល​ ហើយ​ធ្វើ​សាច់​របស់​ខួរក្បាល​មិន​អាច​ដំណើរការ​ធម្មតា​បាន។ (ស៊ូ ពេជ្រចិន្តា, Hello VOA, វ៉ាស៊ីនតោន/ហ្វ្លរីដា, ១៦ កុម្ភៈ ២០១៧)