រដ្ឋាភិបាលតាក់តែងសេចក្ដីព្រាងច្បាប់គ្រប់គ្រងសេវាកម្មពពោះកូនជំនួស
Your browser doesn’t support HTML5
ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលកំពុងតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសេវាពពោះកូនជំនួស ក្រោយពីអាជ្ញាធរបានបង្ក្រាបការផ្ដល់សេវានេះកាលពីឆ្នាំមុន។ ក៏ប៉ុន្តែ ពួកគេនៅមិនទាន់បញ្ជាក់បានថាតើសេចក្ដីព្រាងច្បាប់នេះ នឹងផ្ដល់ភាពស្របច្បាប់ដល់សេវានេះឬយ៉ាងណានោះទេ។ ការតាក់តែងច្បាប់នេះធ្វើឡើងក្រោយពីអាជ្ញាធរបានចាប់ខ្លួនស្ត្រីជនជាតិអូស្ត្រាលីម្នាក់និងពលរដ្ឋខ្មែរ២នាក់កាលពីឆ្នាំមុន ដោយសារពួកគេបានផ្ដល់សេវានេះ ខណៈកម្ពុជានៅមិនទាន់មានច្បាប់គ្រប់គ្រងសេវាពពោះកូនជំនួសនេះនៅឡើយ។ លោក ហ៊ុល រស្មី នៃ VOA ជូនសេចក្តីរាយការណ៍នេះពីរាជធានីភ្នំពេញ៕