គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាតស៊ូមតិគ្នាយ៉ាងខ្លាំងក្លាលើការស្នើច្បាប់ស្តីពីគណបក្សនយោបាយ
Your browser doesn’t support HTML5
ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដ៏ចម្រូងចម្រាសនាព្រឹកថ្ងៃចន្ទនេះ តំណាងរាស្រ្តគណបក្សប្រឆាំង បានប្រកាសមិនយល់ស្របលើសេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយដែលរៀបចំដោយគណបក្សកាន់អំណាច និងបានស្នើឲ្យមានការចូលរួមពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ មុននឹងសម្រេចបញ្ជូនទៅគណៈកម្មាធិការនីតិកម្ម។ តំណាងរាស្រ្តគណបក្សកាន់អំណាចបញ្ជាក់ថា សេចក្តីស្នើនេះត្រូវបានត្រួតពិនិត្យដោយក្រុមការងាររបស់គណបក្សកាន់អំណាចរួចហើយ ដូច្នេះមិនត្រូវការពន្យារពេលនោះឡើយ។ កញ្ញា កាន់ វិច្ឆិកា នៃ VOA ជូនសេចក្តីរាយការណ៍ពីរាជធានីភ្នំពេញ៕