អ្នកគាំទ្រគណបក្សជំទាស់យល់ថា ការលាលែងតំណែងរបស់លោកសម រង្ស៊ី ជាជម្រើសល្អ
Your browser doesn’t support HTML5
ការប្រកាសលាលែងពីតំណែងនៃប្រធានគណបក្សប្រឆាំង កាលពីថ្ងៃសៅរ៍ គឺជាការភ្ញាក់ផ្អើលថ្មីមួយសម្រាប់សហគមន៍អន្តរជាតិ អ្នកតាមដានស្ថានការណ៍នយោបាយ អ្នកគាំទ្ររូបលោក និងជាពិសេសប្រជាពលរដ្ឋកម្ពុជាទូទៅ។ ពលរដ្ឋកម្ពុជាខ្លះយល់ថា ការបោះបង់ដំណែងជាប្រធានគណបក្សនេះ ជាគំរូល្អមួយ បញ្ជាក់ថា មេដឹកនាំរូបនេះមិនក្រាញអំណាចនៅក្នុងដៃ ស្របពេលដែលពលរដ្ឋខ្លះទៀតយល់ថា លោក សម រង្ស៊ី បានបោះបង់អ្នកគាំទ្ររបស់លោក ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។ កញ្ញា ហ៊ាន សុជាតា នៃ VOA ជូនសេចក្តីរាយការណ៍នេះពីរាជធានីភ្នំពេញ៕