Hello VOA៖ អ្នកវិភាគថា ការបែងចែកអាសនៈរដ្ឋសភាមិនសមាមាត្រនឹងការប្រែប្រួលពលរដ្ឋ
Your browser doesn’t support HTML5
Hello VOA៖ អ្នកវិភាគថា ការបែងចែកអាសនៈរដ្ឋសភាមិនសមាមាត្រនឹងការប្រែប្រួលពលរដ្ឋ
អ្នកវិភាគមើលឃើញពីភាពមិនស៊ីសង្វាក់គ្នារវាងការបែងចែកអាសនៈនៅរដ្ឋសភាជាតិ និងចំនួនពលរដ្ឋពិតប្រាកដនៅតាមខេត្តនីមួយៗដែលមានការប្រែប្រួលដោយសារតែការធ្វើចំណាកស្រុកនិងកំណើនពលរដ្ឋ។ លោកអ៊ូ វីរៈប្រធានវេទិការអនាគតបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃចន្ទនេះថា ខេត្តនិងក្រុងខ្លះមានចំនួនពលរដ្ឋកើនឡើងស្ទើរតែទ្វេដងក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ ប៉ុន្តែចំនួនអាសនៈមិនមានការកើនឡើងទេ។ ដូចជានៅទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៩៨មានពលរដ្ឋជិតមួយលាននាក់ ប៉ុន្តែនៅឆ្នាំ២០១៥បានកើនឡើងដល់១.៨៣៥.០៩០ ប៉ុន្តែចំនួនអាសនៈអ្នកតំណាងរាស្ត្រនៅតែ១២ដដែល។ រីឯខេត្តមួយចំនួនទៀតគួរតែបន្ថយអាសនៈដើម្បីរក្សាតុល្យភាពនៃសំឡេងសន្លឹកឆ្នោត។ ប៉ុន្តែ ការចរចានយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣បែរជាបន្ថែមអាសនៈទៅខេត្តព្រះសីហនុដែលខុសពីរូបមន្តបែងចែកទៅវិញ៕ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ០៦ កុម្ភៈ ២០១៧)